ការបោះបង្គោលព្រំដែនធំរវាងកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំនិងខេត្តតៃនិញ-ប៊ិនភឿក បានបញ្ចប់ហើយ, ភាគីទាំងពីរបន្តសាងសង់បង្គោលបំពេញបន្ថែម

FN ៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា-វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំរវាងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក ទាំងស្រុង ១០០ភាគរយហើយ។ ជាមួយគ្នានេះ ភាគីទាំងពីរកំពុងបន្តសម្រុកសាងសង់បង្គោលព្រំដែនបំពេញបន្ថែម។ ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូព្រំដែន រួមទាំងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ ការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម និងការសាងសង់ផ្លូវ នៅតាមព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ។ លោកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្សែព្រំដែនរវាងខេត្តត្បូងឃ្មុំ និងខេត្តទាំងពីរ របស់វៀតណាមនេះ បានបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុង១០០ %ហើយ។ ដោយឡែកការបោះបង្គោលព្រំដែនបំពេញបន្ថែម ភាគីទាំងពីរ កំពុងបន្តការសាងសង់»។ សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈប្រតិភូព្រំដែនកម្ពុជា … Continue reading ការបោះបង្គោលព្រំដែនធំរវាងកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំនិងខេត្តតៃនិញ-ប៊ិនភឿក បានបញ្ចប់ហើយ, ភាគីទាំងពីរបន្តសាងសង់បង្គោលបំពេញបន្ថែម